ឃាត់ខ្លួនជនសង្ស័យ ករណីករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា

រាជធានីភ្នំពេញ÷ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយប្លន់យកម៉ូតូ) នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី ០៨-០៩-២០២១ ម៉ោង២០និង៣០នាទី។

ជនរងគ្រោះឈ្មោះថាន់ ប៊ី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះជា រស្មី ហៅ បារាំង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ កណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបមូលសេ៥០ ពណ៌ស ផ្លាកលេខ ភ្នំពេញ ១CY-៣៣៦៥ ឌុបកូនទៅផ្ទះ ពេលមកដល់ចំណុចកើត ហេតុ ស្រាប់តែជនសង្ស័យដើរមកពីក្រោយ ចាប់ក្រៀកកកូនជនរងគ្រោះគំរាមថា ឲ្យម៉ូតូមកអញ ប្រយ័ត្នអញសម្លាប់ចោល និងវាយជនរងគ្រោះមួយដៃចំស្មាខាង ស្តាំ ពេលនោះជនរងគ្រោះភ័យក៏រត់ចោលម៉ូតូស្រែក ចោរៗ រួចជនសង្ស័យក៏យកម៉ូតូជិះគេចខ្លួន ភ្លាមនោះ ក៏មានសមត្ថកិច្ចយើងល្បាតឃើញដេញតាមជនសង្ស័យរហូតដល់សង្កាត់បឹងត្របែក ខណ្ឌចំការមន ក៏ឃាត់ខ្លួនជន សង្ស័យ រួមនិងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕