ជនសង្ស័យ០២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួចកាប់ឈើ

នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ១៥ៈ០០នាទីរសៀលក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ ថាមានរថយន្តប្រភេទ វ៉េអង ម៉ាកហិនដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6746 សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-5666 បានដឹកឈើកាស្យាពេញរថយន្ត ចេញពីចំណុចថ្មពាង ស្ថិតក្នុងភូមិជ្រោយប្រស់់ ឃុំជ្រោយប្រស់ គោលបំណងឆ្ពោះទៅភ្នំពេញ ភ្លាមនោះកំលាំង ជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុងនិងកម្លាំងប៉ុស្តិ៍បានឃាត់សួរនាំដើម្បីរកម្ចាស់ (អ្នកទិញ និងអ្នក លក់ ហើយ បានចុះដល់កន្លែងកើតហេតុ និងទទួលបានសេចក្តីរាយការណ៏ តាមរយះ ទូរសព្ធ័ ពី លោក ស ជឿន តំណាងក្រុមហ៊ុន ហ្គ្រិនរិច គ្រុប បានទូរស័ព្ទរាយការណ៍ថាម្ចាស់រថយន្ត និងបក្សពួកបានលួចកាប់ឈើកាស្យារបស់ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុន ក្រោយទទួលបានសេចក្ដីរាយការណ៍រួច កម្លាំងជំនាញអធិការដ្ឋាន បាននាំរថយន្តមក អធិការដ្ឋាននគរបាលស្រុកកោះកុងធ្វើការឃាត់ខ្លួនមនុស្សចំនួន ២នាក់ នៅក្នុងរថយន្ត នៅវេលាម៉ោង ២១ និង ៣០នាទី។

១.ឈ្មោះ ទោះ សុខុម ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

២.ឈ្មោះ ប៉េង តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

រួមជាមួយរថយន្តមួយគ្រឿង ដែលមានឈើលើរថយន្តពេញ ក្នុងករណីលួចកាប់ដើមឈើកាស្យារបស់ក្រុមហ៊ុន ហ្គ្រិនរិច គ្រុប ។

បច្ចុប្បន្ន កម្លាំងយើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋានចាត់ការបន្ត៕