ឃាត់ខ្លួនពលករម្នាក់ បញ្ជូនទៅតុលាការ ក្រោយមានពលរដ្ឋប្តឹងថា បានចាប់រំលោភកូនគេនៅក្នុងមណ្ឌលចត្តាឡីស័ក

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីមានក្រុមគ្រួសារកុមារីរងគ្រោះម្នាក់បានប្ដឹងចោទថាជនសង្ស័យបានចាប់រំលោភរំលោភកូនស្រីរបស់ពួកគាត់ ក្នុងអគារបន្ទប់លេខ 6 មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យកូប នៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង បានមានប្រសាសន៍នៅថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2021ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុខ វង្ស ហេកប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសថៃ។ រីឯកុមារីរងគ្រោះមានឈ្មោះ នីម ស្រីនុត ភេទស្រី អាយុ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះណេតស្រីរ័ត្នអាយុ 18 ឆ្នាំ មានស្រុក កំណើតនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបមកពីឃើញពលករនៅប្រទេសថៃជាមួយឪពុកម្ដាយ។

លោកស្រីស្នងការរងបានបន្តថា យកពាក្យបណ្ដឹងរបស់ឪពុកម្ដាយកុមារីរងគ្រោះ បានរៀបរាប់ថា មុនកើតហេតុ កាលពីវេលាម៉ោង 3:00 20 នាទីទៀបភ្លឺ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2021 ពួកគាត់ដែលជាពលករទើបមកពីប្រទេសថៃត្រូវបានគេបញ្ជូនឱ្យមកស្នាក់នៅនិងធ្វើដំណើរលេខដាក់រួមគ្នានៅក្នុងវិទ្យាល័យកូប ពួកគាត់បានដេកទល់ក្បាលគ្នា ខណៈពេលដែលដេកលង់លក់ នៅម៉ោងកើតហេតុស្រាប់តែឃើញជនសង្ស័យបានលូកដៃចូលទៅក្នុងអាវកូនស្រីនឹងបានស្ទាបអង្អែលប្រដាប់ភេទកូនស្រីរបស់គាត់ដែលមានអាយុ18ឆ្នាំ ភ្លាមនោះឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានស្រែកឆោឡោឲ្យគេឯងជួយ និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោយកើតហេតុភ្លាមៗលោកក៏បានដាក់ចេញនូវបទបញ្ជាឲ្យការិយាល័យជំនាញ និងកម្លាំងនគរបាលអធិការដ្ឋានស្រុកអូរជ្រៅ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ ឆ្លើយតបជាមួយគណនេយ្យហ្វេសប៊ុក ចៅរដ្ឋា និងTyTy Long Pich សូមជ្រាបថា ជុំវិញករណីនេះសមត្ថកិច្ចកំពុងដំណើរការនីតិវិធីហើយ មិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយអយុតិ្តធម៌ឡើយ៕