រថយន្តធុនធ្ងន់មួយគ្រឿងប្រលះម៉ូតូ បណ្តាលឲ្យមនុស្ស ០២នាក់រងបួស

កំពង់ស្ពឺ​៖​ នាព្រឹកថៃ្ងច័ន្ទ​ ទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧-៤៨​ កំណាត់ផ្លូវជាតិ​លេខ​៤​ ចំណុច​តារែកទឹកត្នោត​ រថយន្ត​សណ្ដោង​សឺមី​រឺម៉ក​ (ក្បាល​រថយន្ត​)​ ម៉ាក​ FUSO ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ​ 3B-1858 បានបុក​ម៉ូតូ​ ម៉ាក​ ឌ្រីម​១២៥សេសេ​ ពណ៍ខ្មៅឆ្នាំ២០១៥ ពាក់ផ្លាកលេ​ខកំពង់ស្ពឺ 1G-3448 បណ្ដាល​ឱ្យ​ជនរងគ្រោះ​​រងរ​បួ​ស​មនុស្ស​ ០២នាក់​៖

-​ឈ្មោះ ធីម សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំរស់​នៅ​ភូមិព្រៃតាប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង (របួ​ស​ស្រាល) អ្នករួមដំណើរឈ្មោះ ខាន់ វាសនា ភេទប្រុ​ស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) រីឯ​អ្នកបើកបររថយន្ដ​មិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (រត់គេចខ្លួន) ។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាននគរបាលបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះ​។

មូលហេតុ​៖​ តាមការបញ្ជាក់​ពីរជំនាញចរាចរណ៍ថា​ អ្នកបើកបរម៉ូតូ​ឆ្លងផ្លូវ​ខ្វះការប្រុងប្រយ័ត្នមិនបានពិនិត្យមេីលស្ថានភាពដែលបង្កអោយកេីតមានហានិភ័​យ​

បច្ចុប្បន្ន​ជំនាញ​បាន​បញ្ជូនមធ្យោបាយបង្កមកកាន់ការិយាល័យជំនាញចរាចរណ៍ផ្លូវគោគ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដេីម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​ ៕​