នគរបាលស្រុកថ្មពួក ចុះជួយជួសជុលលំនៅដ្ឋាន១១ខ្នងជូនពលរដ្ឋ ដែលបាក់រលំនិងប៉ើងដំបូលដោយខ្យល់កន្ត្រាក់

ក្រោយពីមានភ្លៀងធ្លាក់់ មួយមេធំ បានបង្កឲ្យមានខ្យល់កន្ត្រាក់ បាក់រលំនៅ​លំនៅដ្ឋានប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង​ ស្ថិត​នៅ​ភូមិ​ថ្នល់​ដាច់​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេតខេត្តបន្ទាយមានជ័យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានចុះជួយជួសជុលជូនប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឆ្លើយតបជាមួយនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងរដូវវស្សា។

​លោក​វរសេនីយ៍ទោ​ ឈឿ​ន​ គឹ​ម​ឈុ​ន​ អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារនេះលោកបានដឹកនាំកម្លាំងចុះទៅជួយជួសជុលលំនៅដ្ឋានជូនពលរដ្ឋទាំង១១ទីតាំងដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ខ្លះបាក់រលំ ខ្លះប៉ើងដំបូលហើយ។

គួរបញ្ជាក់ថា កាលពីវេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅ​ក្នុងភូមិ​សាស្ត្រ​ ស្រុក​ថ្មពួក​ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ បង្ក​ឲ្យ​ប៉ះពាល់​ដោយ​របើក​ដំបូល​ស័ង្កសី​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង​ រោង​ម៉ាស៊ីនកិនស្រូវ​០១​ខ្នង​ និង​បន្ទប់ទឹក​០១​ នៅ​ភូមិ​ថ្នល់​ដាច់​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។ ​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​ ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​អ្វី​នោះ​ទេ៕