ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

រាជធានីភ្នំពេញ÷ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣​៖៣០​នាទីទៀបភ្លឺ កម្លាំងជំនាព្រហ្មទណ្ឌ និង ​កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ សហការជាមួយជនរងគ្រោះ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០១នាក់ ពីបទ៖ អំពើលួច (​​ម៉ូតូ) នៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៣៤៨ ក្រុមទី៣៨ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង​រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ កុល សុគន្ធ ហៅពេជ្រ​​ ភេទប្រុស អាយុ២៦ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវនរោត្ដម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន​.មុខរបរ:មិនពិតប្រាកដ (មានសារធាតុញៀន)។​

ជនរងគ្រោះ​ឈ្មោះ បុិច ហៃតុង ភេទប្រុស អាយុ២០ឆ្នាំ​ជនជាតិខ្មែរ ទីលំ​នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល មុខរបរនិស្សិត។

​វត្ថុតាងចាប់យក: -ម៉ូតូ០១គ្រឿងម៉ាកCRF ពណ៍ក្រហម+ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 ។​

ដំណើររឿងហេតុ៖​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣:៣០នាទី មុនពេលកកើតហេតុ ​ជនសង្ស័យខាងលើ បានធ្វើសកម្មភាព​លួច០១គ្រឿងម៉ាកCRF ពណ៍ក្រហម+ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 របស់ជនរងគ្រោះ​ខាងលើនៅចំណុច៩១២ ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល​(កន្លែងកើតហេតុ) បន្ទាប់មកជនរងគ្រោះស្រាវជ្រាវតាមប្រព័ន្ធGPS រហូតមកដល់ចំណុចខាងលើ ជនរងគ្រោះបានសហការសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ឃាត់បានជនសង្ស័យ រួមនិងវត្ថុតាង នាំយកមកដើម្បីសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ​ចំនួន០១នាក់ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រងចាំសមត្ថកិច្ចខេត្ដកណ្ដាលមកទទួល៕