ទំ​នាស់ពាក្យសំដីក្នុងពេលផឹកស៊ីបង្កជាអំពេីហិង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់​បាន​នាំទៅកាន់មន្ទីរពេទ្យរីឯគូរទំនាស់ម្ចាងទៀតជាអ្នកបង្កត្រូវបាននាំចូលប៉ុស្តិ៍នគរបាលចាត់ការតាមច្បាប់

កាលពីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១២និង៣០នាទីនៅចំណុចក្រុមទី៣១ ភូមិបូរឃុំបូរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានរណី​ ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់(ប្រើកែវថ្មវា.យលេីអ្នកដទៃ) មួយបានកើតឡើង ដែលករណីនេះ​បង្កដោយជនសង្ស័យឈ្មោះ យឿម យន្ត ហៅង៉ា ភេទ ប្រុស អាយុ៣០ឆ្នាំមានទីលំ​នៅ​ភូមិបួរ ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង បានយកកែវថ្មវាយទៅលើជនរងគ្រោះ​ឈ្មោះ គង់ ទ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអន្លង់ក្រូច ឃុំ បូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស(ធ្ងន់ផ្នែកក្បាល) ។

លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានបញ្ជាក់ថា​ មូលហេតុដែល​នាំទៅដល់ករណីប្រេីហិ.ង្សាបណ្តាលឱ្យជនរង​គ្រោះទទួលរងរបួសធ្ងន់បែបនេះគឺបណ្តាល​មកពីទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ីមួយនៅ​ កន្លែងកេីតហេតុខាងលេី។ លោកបន្តថាបន្ទាប់ពីធ្វើសកម្មភាពរួច ជនស​ង្ស័យខាងលើ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ និងនាំមកកាន់ប៉ុស្តិ៍នគរបានរដ្ឋបាលបួរ ចំណែក ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក​ស្រុកសំពៅលូន ។

លោកអធិការបានឱ្យដឹងថា​ អនុវត្តតាមយោបល់​ ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ រួមជាមួយយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ សមត្ថកិច្ចរបស់លោកបានរៀបចំកសាងសំ​ណុំ​រឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាងខាងលើ មកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការ​បន្តតាមនីតិវិធីច្បាប់៕