ម្ចាស់អាហារដ្ឋានមាន់ស្រែបន្លែធម្មជាតិ​ ​លួចលាក់បេីកទទួលឆ្នោតខុសច្បាប់និងជា​មេឆ្នោតដ៏ធំ​ ត្រូវបាន​សមត្ថកិច្ច​បង្រ្កាប​

កំពង់ស្ពឺ​៖​ នារសៀល​ថៃ្ងទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ ម្ចាស់​ទីតាំង​អាហារដ្ឋាន​ មាន់ស្រែ​ បន្លែធម្មជាតិ​ និង​KTV ស្ថិតនៅភូមិ​បឹងស្ដុក​ ឃុំបសេដ្ឋ​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ឈ្មោះ​ ឈ.ស.ធ​.វ​ ភេទស្រី​ និងប្ដី​ឈ្មោះ​ យ​.អ​ ត្រូវបានកំលាំងនគរបាលស្រាវជ្រាវនិ​ងឈា​នទៅ​ប​ង្រ្កាប​បទល្មើស​ជាក់ស្ដែង​ កាលពី​ថៃ្ង​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ ។

ក្រោមបទបញ្ជាដឹកនាំ​របស់​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ និងសេ​ច​ក្ដី​រាយការណ៍​ពីមហាជន​ប្រជាពលរដ្ឋ​ដែលអះអាង​ថា​ ទីតាំង​អាហារដ្ឋាន​ មាន់ស្រែ​ បន្លែធម្មជាតិ​ បានទ​ទួ​ល​កត់ឆ្នោត​វៀតណាម​គ្មាន​ច្បាប់​និងជាអ្នកសុីសង​ ទទួល​ពីកូនកញ្រ្ចែងពីគ្រប់ទិសទី​បញ្ជូន​មកតាមប្រព័​ន្ធ​ online កំលាំងនគរបាល​ ផែនការ​ងារ​សន្តិសុខ​ ស​ហការ​ជាមួយ​កំលាំង​មូលដ្ឋាន​ ចុះស្រាវជ្រាវ​និងបង្រ្កាប​បានជាក់ស្ដែងចាប់យកវត្ដុតាងបានមួយចំនួ​ន​ បញ្ជូន​មកស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចំ​ណាត់ការ​តាមនីតិវិធីច្បាប់​៕