កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩:២០ នាទី កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីឆបោកកាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឆុន អំណត់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅចំណុចភូមិព្រៃទ្រា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕