ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ករណីលួចទូរស័ព្ទ និងប្រើកាំបិតកាប់ម៉ូតូជនរងគ្រោះ

ក្រោមការបញ្ជាដឹកនាំរបស់ លោកវរសេនីយឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ករណីលួចទូរស័ព្ទ និងប្រើកាំបិតកាប់ម៉ូតូជនរងគ្រោះ ត្រង់ចំណុច ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧:១០នាទី។

ចំពោះមុខ ជនសង្ស័យទាំង ០៦នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួររកបក្សពួកពាក់ព័ន្ធផ្សេងទៀត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានដឹង និងឃើញ ថាមានករណីក្មេងទំនើងតាមសាលារៀន ឬទីកន្លែងផ្សេងទៀត ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ សូមសហការរាយការណ៍មកកាន់ ផេក របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ៕