ក្រុមជនសង័្សយ ០៤នាក់ ធ្វេីសក​ម្មភាពគប់កញ្ចក់រថយន្តលេីដងផ្លូវពេលយប់ត្រូវនគរ​បាលស្រុកថ្មគោលបង្រ្កាបឃាត់ខ្លួន

នៅថ្ងៃ​ពុធ​១៤កេីត​ខែ​ អស្សុជ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.​២៥៦៥​ ត្រូវនឹងថ្ងៃទី២០​ខែ​ តុលា​ឆ្នាំ​២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរ​សេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​សេង​ ​លុច​​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគ​រ​បាលរដ្ឋបាលជ្រោយស្តៅចុះអនុវត្តដីកា​បញ្ជាឱ្យចូល​ខ្លួនរបស់​ ឯកឧត្តម កែវ សុជាតិ ព្រះ​រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី​១៤​ខែ​ តុលា​ឆ្នាំ​២០២១​ ដោយបាននាំខ្លួនមុខស​ញ្ញាជនសង្ស័យចំនួន០៤នាក់គឺ៖

១-ឈ្មោះ ឡាសុជាតិ ហៅ បឿកភេទប្រុសអា​យុ​ ២០ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

២-ឈ្មោះ សុវណ្ណ ពេជ្រភេទប្រុសអាយុ១៧ឆ្នាំរស់​នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។

៣-ឈ្មោះ ជួន សុខសាន្ត ហៅ ម៉ៅភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយ​ស្ដៅ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ ។

៤-ឈ្មោះចាន់សុជាភេទប្រុសអាយុ១៩ឆ្នាំរស់​នៅ​ ​ភូមិជ្រោយស្ដៅឃុំជ្រោយស្ដៅស្រុកថ្មគោ​ល​ ខេត្តបាត់ដំបង​។

-ករណីជនសង័្សយខាងលេីបានធ្វេីសកម្មភាពវបំផ្លាញទ្រព្យសម្បត្តិ(គប់កញ្ចក់រថយន្តពេលយប់នៅ​មូល​ដ្ឋាន​ស្រុកថ្មគោល)។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០​២១ វេលាម៉ោង២០និង០០នាទីនៅលើផ្លូវជាតិលេខ​ ៥ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុក​ ថ្មគោល ខេត្តបាត់ដំបង​ មានករណីធ្វេីឱ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)មួយបាន​កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត០១គ្រឿងម៉ាក ហ្វុយសូ FUSO ពណ៌បៃតងចាស់ពាក់ស្លាកលេខភ្នំពេញ3 C-8681 របស់ឈ្មោះ អុន ពិសិទ្ឋ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ខណៈជនរងគ្រោះកំពុងបើកបរលេីផ្លូវជាតិពី​ទិស​ខាង​ជើងទៅទិសខាងត្បូង។

លុះដល់ថ្ងៃទី០១​ ខែ​ តុលា​ ឆ្នាំ២០២១វេលាម៉ោង ២០និង​៣០នាទីនៅចំណុចក្រុមទី២៧ ភូមិជ្រោ​យ​ស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់​ដំ​បង​ មានករណីគប់កញ្ចក់រថយន្ត០១លើកទៀតបណ្ដាលឱ្យបែកកញ្ចក់រថយន្តចំនួន០៣គ្រឿង ដែលម្ចាស់រថយន្តមានឈ្មោះដូខាងក្រោម៖

១-ឈ្មោះ សុខ ទៀបភេទប្រុសអាយុ៤០ឆ្នាំរស់​នៅភូមិអណ្ដូងសំរិទ្ធឃុំធ្លាប្រជុំ ស្រុកកោះ​អណ្ដែត ខេត្តតាកែវរថយន្តម៉ាកហ៊ីណូHiNO​ពាក់ស្លាកលេខស្វាយរៀងបី3A-0101ខូចខាត បែកកញ្ចក់ខាងមុខ។

២-ឈ្មោះ លី ហុង ភេទប្រុសអាយុ៤៥ឆ្នាំ រស់ នៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយ ក្រុងសេរី សោភណ្ឌ ខេត្តបន្ទាយមានជ័យ រថយន្តម៉ាក អុីណូENOពាក់ស្លាកលេខភ្នំពេញ3A-3818 ខូចខាតបែកបញ្ចក់ខាងមុខ។

៣-ឈ្មោះ ឆៃ បញ្ញា ភេទប្រុសអាយុ ២៤ ឆ្នាំរស់​នៅភូមិព្រៃចក្រីឃុំអូរស្វាយស្រុកកំពង់ សៀមខេត្តកំពង់ចាមរថយន្តពាក់ស្លាកលេខព្រះសីហនុ​3A-5423ខូចខាតបែកកញ្ចក់ខាងមុខ ។

នៅក្រោយកើតហេតុគប់កញ្ចក់រថយន្តទាំង០២​លើកខាងលើ នេះសមត្ថកិច្ចបានចុះធ្វើ​ការស៊ើបអង្កេតស្រាវជ្រាវនិងកំណត់បានមុខ​សញ្ញាចំនួន​០៤នាក់ខាងលេីនិងបញ្ជូនសំណុំរឿងទៅអយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ហេី​យ​នៅថ្ងៃនេះសមត្ថកិច្ចបាននាំខ្លួនជនសង័្សយខាងលេីមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល​ ក្នុងការសាកសួរ នេះជនសង្ស័យទាំង​០៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជា​បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តទាំង០២ លើកខាងលើពិត​ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលស្រុកថ្មគោល​និងរៀបចំបញ្ជូនមកការិយាល័យជំនាញ​ អនុវត្តបន្តតាមនីតិវិធី​ ៕