នគរបាលឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទ លួចគាស់ទ្វារផ្ទះយកសម្ភារៈ

កោះកុង÷ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង០០នាទី កំលាំងជំនាញអិធការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ុម ភារឹន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបលក់ដូរ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា បានប្តឹងជនសង្ស័យចំនួន៣នាក់

១.ឈ្មោះ យ៉ាន សែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង។

២.ឈ្មោះ ផន ពាងណាក់ អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។

៣.ជាមនុស្ស គ ភេទប្រុស (មិនស្គាល់ឈ្មោះ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។

ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពគាស់ផ្ទះយកសំភារះមួយចំនួនមានដូចជា÷

១.ទ្បេសុីត្រា ៣កេស ២.ទ្បេវ៉ាសាលិន ៣កេស ៣.សាប៊ូលុច ៤កេស ៤.សាប៊ូប៉ងតែន ៦កេស ៥.សាប៊ូសាំងសុីល ១កេស ៦.សាប៊ូសុ ១កេស ៧.ថ្នាំដុសធ្មេញដាលី ១កេស ៨.ខោទឹកនោមកូនក្មេង ៧បេ ៩.ច្រាស ១ធុង ១០.ម៉ាសុីនកាត់ស្មៅ ១គ្រឿង ១១.មេក្រូ ១គ្រឿង ១២.បាស ១គ្រឿង ១៣.កង់កូនក្មេង ១គ្រឿង ១៤.គ្រឿងបន្លាសទូរស័ព្ទមូយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីបំពេញសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕