ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

ខេត្តតាកែវ៖ នៅអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩៖៤០នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យន វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពវាយដោយដៃ និងធាក់ទៅលើជនរងគ្រោះ ឈ្មោះ ជា សុខា ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ខណៈពេលជនរងគ្រោះជិះកង់ទៅទិញ គ្រឿងទេស បណ្តាលឲ្យរងរបួសពេញខ្លួន។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី៕