ជនសង្ស័យដែលបេីកឆាកឈុតប្រយុទ្ធកាប់គ្នានៅក្នុងទឹកដីឧដុង្គ​ ត្រូវ​សមត្ថកិច្ច​នគរ​បា​ល​ស្រាវជ្រាវ​បង្រ្កាប​បានហេីយ

កំពង់ស្ពឺ​៖​ កាលពីយប់ថ្ងៃសៅរ៍​ ឈានចូល​ថៃ្ង​អា​ទិត្យ​មានករណីប្រយុទ្ធកាប់គ្នាមួយកើតឡើង​នៅចំ​ណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យ៖1.ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)។ និងបក្ខពួក​ផ្សេងទៀតបានធ្វើ​សក​ម្មភាពយកកាំបិតផ្គាក់​ និងពូថៅ កាប់ទៅ​លើជនរងគ្រោះឈ្មោះ បៃ ផល្លីម ភេទប្រុស អាយុ​26ឆ្នាំ រស់​នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុ​ង្គ ខេត្តកំពង់ស្ពឺ បណ្ដាលអោយរងរបួសជាទម្ងន់កំពុងសង្រ្គោះនៅមន្ទីរពេទ្យ​ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះនិងព័ត៌មានអំពីករណីកេីតហេតុខាងេលេី​សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​រហូតកំណត់មុខស​ញ្ញាដៃដល់បាននិងឈានទៅធ្វេីការឃាត់យកមក​សាកសួរ​ ទីបំផុត​ចម្លេីយ​និងវត្ថុតាង​ត្រូវ​បានរកឃេី​ញ​ ដោយបានព័ត៌មានពីបងប្រុសជនរងគ្រោះឈ្មោះ បៃ ផល្លា ។

ជនសង្ស័យ​ជាអ្នកដៃដល់ឈ្មោះ ហ៊ុន សីហា បាន​បញ្ជាក់និងទទួលស្គាល់ថាខ្លួននិងបក្ខពួកផ្សេង​ទៀ​តពិតជាបានធ្វេីស​កម្មភាពកាប់ទៅលេីជនរងគ្រោះ​ បន្ទាប់​ពីធ្វេីសកម្មភាពរួចបាននាំគ្នាគេចខ្លួន។ មូលហេតុ​បណ្ដាលឱ្យ​កេីតជាហឹង្សា​មកពីភ្លេីងគំនុំសឹងសឹក..។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសហការជាមួយកម្លាំងខេត្ដពាក់ព័ន្ធបន្ដស្រាវជ្រាវតាមចាប់មុខសញ្ញាបក្ខពួក​ដែ​លគេចខ្លួន​ ដេីម្បី​កសាងសំណុំរឿងចាត់ការតាម​នីតិវិធី៕