Microsoft បានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំដើម្បីលួចយកលេខសម្ងាត់ (TodayZoo)

កាលពីចុងសប្ដាហ៍កន្លងទៅក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអុីមែលដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ដែលពួកគេឱ្យឈ្មោះថា TodayZoo។

បើតាមការរកឃើញរបស់ក្រុមហ៊ុនបានបង្ហាញថា ជនខិលខូចបានបង្កើតកម្មវិធីមេរោគនេះដោប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូលដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះគឺមិនមានដំណើរការនោះទេ។ នៅក្នុងអុីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមធ្វើការក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ ព្រោះភាគច្រើនសារទាំងនោះគឺជាសារបោកបញ្ឆោតតែប៉ុណ្ណោះ ហើយលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈទូរសព្ទដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម៕

ប្រភពព័ត៌មាន