ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ

រាជធានីភ្នំពេញ÷ ថ្ងៃទី២៤.១០.២០២១ ម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ នៅចំណុចបន្ទប់លេខ៤ ផ្ទះសំណាក់ស្រែពេជ្រ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២-១០-២០២១ ម៉ោង០១ និង០០នាទី បង្កដោយជនសង្ស័យម្នាក់ឈ្មោះ មាន សម្បត្តិ (សម្បត្តិ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់ នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានរួមភេទជា មួយជនរងគ្រោះ ៖

ឈ្មោះ វ សព ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕