ឃាត់ខ្លួនក្មេងទំនើងក្រុម​ Boyពាល​ ៣នាក់ ក្រោយកាប់ទៅលើយុវជនម្នាក់រងរបួសធ្ងន់នៅខណ្ឌច្បារអំពៅ

ក្រោយពីទទួលបានពត៍មាន​ លោក​ ឧត្ដមសេនីយ៍​ទោ​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានដឹកនាំកំលាំងការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ និង​ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឈានដល់ការឃាត់ខ្លួនក្មេងទំនើង០៣នាក់ ពាក់ព័ន្ធនិងករណី បង្កហឹង្សាដោយចេតនា ប្រើកាំបិតនិងដាវកាប់ទៅលើយុវជន០១នាក់ បណ្តាលរងរបួសធ្ងន់ ។ កាលពីវេលាម៉ោង០១និង00នាទី យប់ថ្ងៃទី ២០ តុលា ២០២១នៅចំណុចមុចផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះដូចខាងក្រោម:

១-ឈ្មោះ ស៊ូ ទីទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្មាន ។
២-ឈ្មោះ ហេង ខេមរិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្មាន ។
៣-ឈ្មោះ ឡាយ ស៊ីណាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវលេខ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងសម្ភារៈដកហូតបានម៉ូតូ០១គ្រឿង។

ហេតុការណ៏: នៅថ្ងៃទី ២០ តុលា ២០២១ វេលាម៉ោង០១ និង៤០នាទីជនរងគ្រោះឈ្មោះ-ដាំ សុក្រកក្កដា បានជិះម៉ូតូមួយគ្រឿងម៉ាក​ ស្កូបពី​ ពណ៌​ខ្មៅមួយគ្រឿង​ ត្រឡប់ទៅផ្ទះវិញស្រាប់តែមានក្រុមក្មេងទំនើង មួយក្រុម មានគ្នាប្រហែលជិត២០នាក់ ជិះម៉ូតូជាង១០គ្រឿងមកជិះមកជិតជនរងគ្រោះ ហើយនាំគ្នាចុះមកដេញកាប់មកលើជនងគ្រោះបណ្តាលអោយរងរបួសលើឈ្មោះដាំ សុក្រកក្កដា បន្ទាប់មកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូបើកគេច ខ្លួនបាត់អស់ទៅ រីឯជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីពេទ្យពេទ្យលោកសង្ឃដើម្បីព្យាបាលរបួស។ រហូតមកដល់ថ្ងៃទី ២១ តុលា ២០២១ វេលាម៉ោង១២ង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន០២នាក់និងបន្តឃាត់ខ្លួន០១នាក់ទៀតនៅ បន្ទប់ផ្ទះជួល ផ្លូវលេខ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធី ៕