មនុស្សជាង ១០០ នាក់ត្រូវបានស្លាប់នៅក្នុងការរអិលបាក់ដីនៅកន្លែងរុករករ៉ែថ្មភក់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាដោយសារ…

ក្រុមមន្រ្តីប៉ូលីសអះអាងថាមនុស្សជាង ១០០ នាក់ត្រូវបានស្លាប់នៅក្នុងការរអិលបាក់ដីនៅកន្លែងរុករករ៉ែថ្មភក់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាហើយមនុស្សរាប់សិបនាក់ទៀតនៅតែមិនត្រូវបានរកឃើញនៅឡើយ។  

បុគ្គលិកនៃនាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យដែលកំពុងប្រតិបត្តិការកំពុងតែជួយសង្គ្រោះបានបញ្ជាក់អោយដឹងថាភក់ដ៏ធំមួយនេះបានលុបជិតនូវជនរងគ្រោះដែលកំពុងប្រមូលដុំថ្មនៅកន្លែងរុករករ៉ែថ្មកំបោរនៅ ហ្វាខាន ក្នុងរដ្ឋកាឈិន។ ការរអិលបាក់ដីនេះបានកើតមានឡើងភ្លាមៗបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់នេះដែលស្ថិតនៅចម្ងាយប្រមាណជា ៩៥០ គីឡូម៉ែត្រនៃភាគខាងជើងនៃទីក្រុងធំជាងគេរបស់មីយ៉ាន់ម៉ាហើយក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មរ៉ែត្បូងដ៏ធំជាងគេ ហើយចំណេញច្រើនបំផុតនៅលើពិភពលោក។

លោក ឃិនម៉ីន សមាជិកសភាដែលមកពី ហកផានធី បាននិយាយថាក្រុមដែលជួយសង្គ្រោះប្រចាំក្នុងតំបន់បានប្រាប់អោយដឹងថាសាកសព ៩៩ នាក់ ត្រូវបានគេរកឃើញហើយមនុស្សជាង ៥៤ នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន ៣ និងជាបន្តបន្ទាប់ទៀត ។

ដោយ : Bonny