ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅខេត្តកំពង់ចាមរងការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី ១៦ខែ មមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៧:៣០ នាទី មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋឆេះអស់ចំនួន០៣ខ្នង ដែកស្ថិតនៅ ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រោយពីបានទទួលព័ត៌មានភ្លាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យខេត្តកំពង់ចាម និង កម្លាំងអន្តរាគមន៍ពន្លត់ភ័យស្រុកកំពង់សៀម ដោយមានការចូលរួមពីលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងលោកអភិបាលរងស្រុក បានដឹកនាំកងកម្លាំងទាំងបី ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម ។
ប្រជាពលរដ្ឋរងគ្រោះដោយករណីគ្រោះអគ្គិភ័យមានចំនួន០៣ខ្នងរួមមាន៖
១- ផ្ទះរបស់ឈ្មោះ មាស សេង ភេទ ស្រី អាយុ ៨៥ ឆ្នាំ ជនជាតិខ្មែរ ខូចខាតផ្ទះ០១ខ្នង ទំហំ ០៤ម×០៤មធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់មួយចំនួន ។
២- ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦ម ធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង,ទូរទឹកកកចំនួន០១,ម៉ាសុីនដេរចំនួន០១,ម៉ាសុីនបោកខោអាវចំនួន០១ , គ្រែឈើចំនួន០១ និងសម្ភារះសម្លៀកបំពាក់មួយចំនួន ។
៣- ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទ ស្រី អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ ខូចខាតបាត់បង់ផ្ទះទំហំ ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នងនិងសម្លារះសម្លៀកបំពាក់មួយចំនួន ។ អគ្គិភ័យនេះមិនបណ្តាលរងគ្រោះមនុស្សឡើយ មូលហេតុបណ្តាលមកពីឆ្លងចរន្ធអគ្គីសនី ។
ការអន្តរាគមន៍ និងបានពន្លត់អគ្គីភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន ០១ គ្រឿង និងឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង ចំនួនសរុប ០៤ គ្រឿង និងប្រើប្រាស់ទឹកអស់ ០៤ រថយន្ត ៕