ភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ iPhone អាចធ្វើឱ្យ WiFi ទូរសព្ទឈប់ដំណើរការបាន

នៅពេលដែលលោកអ្នកចង់ភ្ជាប់ទូរសព្ទ ឬកុំព្យូទ័រទៅប្រព័ន្ធ WiFi ដើម្បីប្រើអុីនធឺណិត លោកអ្នកត្រូវដឹងពីឈ្មោះសម្គាល់របស់ប្រព័ន្ធ WiFi នោះដែលជាភាសាអង់គ្លេសគេហៅកាត់ថា SSID។

ដើម្បីងាយស្រួលក្នុងការសម្គាល់ប្រព័ន្ធ WiFi លោកអ្នកអាចធ្វើការផ្លាស់ប្ដូរឈ្មោះ SSID បាន។ ប៉ុន្តែប្រសិនបើលោកអ្នកធ្វើការផ្លាស់ប្ដូរឈ្មោះ SSID ដោយប្រើតួអក្សរទាំងអស់នេះ “%p%s%s%s%s%n” ប្រព័ន្ធ WiFi របស់ទូរសព្ទ iPhone នឹងឈប់ដំណើរការ បើទោះបីជាលោកអ្នកព្យាយាមធ្វើការផ្លាស់ប្ដូរឈ្មោះសម្គាល់ SSID ឬបិទបើកទូរសព្ទឡើងវិញក៏ដោយ។

ដូច្នេះដើម្បីចៀសវាងពីបញ្ហានេះ សូមលោកអ្នកចៀសវាងភ្ជាប់ទៅប្រព័ន្ធ WiFi ណាដែលមានឈ្មោះដូចខាងលើ។ ប្រសិនបើលោកអ្នកបានព្យាយាមភ្ជាប់ទៅប្រព័ន្ធ WiFi នេះ ហើយមានបញ្ហាជាមួយនឹងទូរសព្ទ ដោយមិនអាចភ្ជាប់ទៅប្រព័ន្ធ WiFi បានទៀតនោះ លោកអ្នកអាចធ្វើការកែតម្រូវដោយចូលទៅក្នុង Settings របស់ទូរសព្ទ iPhone-> ជ្រើសយក General -> Reset -> ‘Reset Network Settings’ ដើម្បីធ្វើការផ្លាស់ប្ដូរការកំណត់នៅក្នុងប្រព័ន្ធ network របស់ទូរសព្ទ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online