សំណាញ់ច្បាប់! ចាប់ខ្លួនពិរុទ្ធជនម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈកាលពី ១៤ឆ្នាំមុន

ខេត្តតាកែវ៖ នៅថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចាប់ខ្លួនជនជាប់ចោទមួយនាក់ឈ្មោះ ហ៊ឹម ហ៊ីវ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តតាកែវ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online