នោះ! លោកអ្នកអាចប្រើកម្មវិធីរបស់ទូរសព្ទ Android ជាមួយនឹង Windows 11 បាន

កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេដែលគេឱ្យឈ្មោះថា Windows 11។ សម្រាប់កម្មវិធីថ្មីនេះក្រុមហ៊ុនបានធ្វើការកែសម្រួលកម្មវិធី និងមុខងារមួយចំនួន ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple។

ជាឧទាហរណ៍ក្រុមហ៊ុនបានរៀបចំប្លង់រចនាដែលស្រដៀងគ្នាទៅនឹង macOS ហើយបានបន្ថែមមុខងារ Snap Groups ដែលអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូលកម្មវិធីមួយចំនួនជាក្រុមនៅលើ taskbar។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសហការជាមួយនឹងក្រុមហ៊ុន Amazon ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីជាច្រើនតាមរយៈក្រុមហ៊ុន Amazon។

ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះគឺក្រុមហ៊ុនបានធ្វើការកែសម្រួលដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រើកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅលើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការថ្មីនេះបាន។ ភាពជោគជ័យនេះក៏ដោយសារតែបច្ចេកវិទ្យា Intel Bridge អាចធ្វើការផ្លាស់ប្ដូរការកំណត់ផ្សេងៗសម្រាប់កុំព្យូទ័រដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បញ្ចូលកម្មវិធីជំនួយដទៃទៀត ដែលនេះគឺវាស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យាដែលមាននៅក្នុងបន្ទះឈីប M1 របស់ក្រុមហ៊ុន Apple។

គួរបញ្ជាក់ដែរថា ទោះបីជាបច្ចេកវិទ្យា Intel Bridge ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Intel ក្ដីប៉ុន្តែវាក៏អាចដំណើរការជាមួយនឹងបន្ទះឈីបដែលផលិតដោយក្រុមហ៊ុន AMD ផងដែរ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online