មុខសញ្ញាចាស់ម្នាក់ទើបចេញពីពន្ធនាគារ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ
បាត់ដំបង÷ អនុវត្តតាមការចង្អលបង្ហាញរបស់ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ព្រមទាំងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
នៅថ្ងៃទី ២៤/មិថុនា/២០២១ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរក្រុងបាត់ដំបង បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ចុះធ្វើការរស៊េីបអង្កេតស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ អឿត រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ ។
សូមជម្រាមជូនថា កាលពីថ្ងៃទី២៤-០៦-២០២១ ម៉ោង១១:៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបណ្តឹងពីឈ្មោះ អឿត នឿត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ថាមានករណីអំពើលួចនៅថ្ងៃទី២៣-០៦-២០២១ វេលាម៉ោង ១៣:៣០នាទី ត្រង់ចំណុចក្រុមទី១៣ ភូមិបល្ង័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ សំភារះបាត់បងរួមមាន÷
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1Q-9862 ចំនួន០១គ្រឿង
ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរក្រុងបាត់ដំបង បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ចុះធ្វើការរស៊េីបអង្កេតស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អឿត រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិបល្ង័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពើលួច ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទ្រព្យសម្បិត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។ សំភារះដកហូតរួមមាន÷
-ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ចំនួន០១គ្រឿង
-ផ្លាកលេខ1Q-9862បាត់ដំបង
-កូនសោរបំពុងចំនួន០១
-កូនសោរចិញ្ចៀនចំនួន០៤
-ទុរឺវីសចំនួន០១
-តាបលូម៉ូតូចំនួន០១
-ចង្កៀងភ្លើងមុខម៉ូតូចំនួន០១
-កំបាំងច្រវ៉ាក់ចំនួនមួយគូរ
-តែមម៉ូតូចំនួនមួយគូរ
-អាវម៉ូតូចំនូនមួយគូរ
បច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។ បញ្ជាក់ ( ជនសង្ស័យជាមុខសញ្ញាចាស់ ធ្លាប់លួចម៉ូតូ និងទើបចេញពីពន្ធនាគារ )៕