អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ ត្រូវបានដកហូតនៅ ក្រុងដូនកែវ ខេត្តតាកែវ

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online