តោះ! ស្វែងយល់អំពីកម្មវិធី Windows 365 របស់ក្រុមហ៊ុន Microsoft

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានបង្ហាញអំពីកម្មវិធី Windows 365 ដែលអាចឱ្យអ្នកប្រើប្រាស់ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 តាមរយៈគេហទំព័រ (web browser) មិនត្រឹមតែនៅលើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS ឬ Linux ថែមទាំងនៅលើ iPad ឬ Android tablet បានទៀតផង។

ជាទូទៅយើងអាចចាត់ទុក Windows 365 ជា Cloud PC ដែលលោកអ្នកអាចបើកប្រើវានៅទីកន្លែងណាក៏បាន។ ទោះបីជាកម្មវិធីនេះវាស្រដៀងគ្នាទៅនឹងកម្មវិធី Azure Virtual Desktop ប៉ុន្តែក្រុមហ៊ុនបានធ្វើការកែសម្រួល ដើម្បីអាចឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធីនេះដោយមិនចាំបាច់បញ្ចូលកម្មវិធីផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុនគ្រោងនឹងបង្ហាញតម្លៃសេវាកម្មសម្រាប់អតិថិជនជាលក្ខណៈក្រុមហ៊ុននៅថ្ងៃទី១ ខែសីហា និងដាក់ឱ្យប្រើកម្មវិធីនៅថ្ងៃទី២ ខែសីហាតាមរយៈគេហទំព័រ Windows365.com។

ជាទូទៅកម្មវិធី Windows 365 ប្រហែលជាមិនមានផលប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ទូទៅ ប៉ុន្តែសម្រាប់បុគ្គលិកផ្នែកបច្ចេកវិទ្យា ឬបុគ្គលិកដែលធ្វើការពីចម្ងាយវិញនោះ កម្មវិធីនេះអាចឱ្យពួកគេបំពេញកិច្ចការផ្ទាល់ខ្លួន និងកិច្ចការក្រុមហ៊ុនដោយប្រើកុំព្យូទ័រតែមួយ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកបំពេញការងារដោយប្រើកុំព្យូទ័រនៅកន្លែងធ្វើការ កម្មវិធីនេះអាចឱ្យលោកអ្នកបន្តការងារនៅផ្ទះដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន ដូច្នេះលោកអ្នកមិនចាំបាច់យកកុំព្យូទ័រពីកន្លែងធ្វើការតាមខ្លួន៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online