រថយន្តធុនធ្ងន់មួយគ្រឿងប្រលះម៉ូតូ បណ្តាលឲ្យមនុស្ស ០២នាក់រងបួស
កំពង់ស្ពឺ៖ នាព្រឹកថៃ្ងច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ កំណាត់ផ្លូវជាតិលេខ៤ ចំណុចតារែកទឹកត្នោត រថយន្តសណ្ដោងសឺមីរឺម៉ក (ក្បាលរថយន្ត) ម៉ាក FUSO ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-1858 បានបុកម៉ូតូ ម៉ាក ឌ្រីម១២៥សេសេ ពណ៍ខ្មៅឆ្នាំ២០១៥ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-3448 បណ្ដាលឱ្យជនរងគ្រោះរងរបួសមនុស្ស ០២នាក់៖
-ឈ្មោះ ធីម សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រៃតាប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង (របួសស្រាល) អ្នករួមដំណើរឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) រីឯអ្នកបើកបររថយន្ដមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (រត់គេចខ្លួន) ។ ចំណែកជនរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះ។
មូលហេតុ៖ តាមការបញ្ជាក់ពីរជំនាញចរាចរណ៍ថា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នមិនបានពិនិត្យមេីលស្ថានភាពដែលបង្កអោយកេីតមានហានិភ័យ
បច្ចុប្បន្នជំនាញបានបញ្ជូនមធ្យោបាយបង្កមកកាន់ការិយាល័យជំនាញចរាចរណ៍ផ្លូវគោគ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការនីតិវិធីបន្ដ ៕