នគរបាលស្រុកថ្មពួក ចុះជួយជួសជុលលំនៅដ្ឋាន១១ខ្នងជូនពលរដ្ឋ ដែលបាក់រលំនិងប៉ើងដំបូលដោយខ្យល់កន្ត្រាក់
ក្រោយពីមានភ្លៀងធ្លាក់់ មួយមេធំ បានបង្កឲ្យមានខ្យល់កន្ត្រាក់ បាក់រលំនៅលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១១ខ្នង ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេតខេត្តបន្ទាយមានជ័យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានចុះជួយជួសជុលជូនប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឆ្លើយតបជាមួយនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងរដូវវស្សា។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារនេះលោកបានដឹកនាំកម្លាំងចុះទៅជួយជួសជុលលំនៅដ្ឋានជូនពលរដ្ឋទាំង១១ទីតាំងដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ខ្លះបាក់រលំ ខ្លះប៉ើងដំបូលហើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ស្រុកថ្មពួក មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បង្កឲ្យប៉ះពាល់ដោយរបើកដំបូលស័ង្កសី លំនៅឋានប្រជាពលរដ្ឋចំនួន១១ខ្នង រោងម៉ាស៊ីនកិនស្រូវ០១ខ្នង និងបន្ទប់ទឹក០១ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ ពុំបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់អ្វីនោះទេ៕