ចាប់ខ្លួនជនសង្ស័យម្នាក់ចាប់តាមដីកា ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស

កោះកុង÷ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១១ វេលាម៉ោង០៨និង៥៥នាទីព្រឹក កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានចុះអនុវត្តដីកា តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ១៩៦២ ត.ពចុះថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៩ របស់លោក កែវ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានចាប់ខ្លួនមុខសញ្ញាឈ្មោះ ធី រត្ន័ ហៅរត្ន័ ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយមានគ្នាច្រើនឋានះជាចារី និងសហការី ប្រព្រឹត្តនៅចំណុចរបងស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្ថិតក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

បច្ចុប្បន្ន កម្លាំងជំនាញយើង កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកោះកុង ចាត់ការតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online