ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ

រាជធានីភ្នំពេញ÷ ស្តីពីករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើទួណឺវ៉ីសគាស់សោទ្វារឃ្លាំងលួចទូរទស្សន៍) នៅឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី២៤.០៩.២០២១ ម៉ោង០១និង០០នាទី។ ជនរងគ្រោះឈ្មោះ យ៉េត សុខ អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះជៀន សារឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ៤១២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារឃ្លាំង រួចចូលដេកក្នុងឃ្លាំង ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ ជៀន សារឿន និងឈ្មោះ រក្ស ធ្វើ សកម្មភាពយកទួរណឺវ៉ីសគាស់សោទ្វារឃ្លាំង ចូលលួចទូរទស្សន៍០១គ្រឿង ម៉ាកសាមសុង ពណ៌ខ្មៅ ដាក់លើរទេះនាំគ្នាគេចខ្លួនបានបន្តិច ជនរងគ្រោះឃើញក៏ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះជៀន សារឿន រួមនិងវត្ថុតាងទូរទស្សន៍០១គ្រឿងជា របស់ជនរងគ្រោះនិងរទេះ០១ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ រក្ស រត់គេចខ្លួនបាត់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online