បុរស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់

ថ្ងៃសុក្រ៣រោជ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៤.០៩.២០២១វេលាម៉ោង១៦.៥០នាទីលេីផ្លូវលេខ១៣២ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីង មានករណីអំពេីលួចមានស្ថានទម្ងន់មួយបង្ករឡេីងដោយជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងធុនសេ១២៥សេរី២០១២ គ្មានស្លាកលេខប្រដាប់ដោយកាំបិតតាំងតោបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទ០១គ្រឿងម៉ាកអូប៉ូរបស់ជនរងគ្រោះឈ្មោះឈឿន សិលា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីងនៅពេលជនរងគ្រោះជិះម៉ូតូត្រឡប់មកពីធ្វេីការ។ពេលធ្វេីសកម្មភាពជនរងគ្រោះបានស្រែកថាចោរៗ សមត្តកិច្ចយេីងរួមជាមួយប្រជាពលរដ្ឋ បានដេញស្ទាក់ចាប់បានជនសង្ស័យចំនួន០២នាក់នៅត្រង់ចំណុចភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជេីង។

១.ឈ្មោះសាន្ត កុសល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង។

២.ឈ្មោះសៀង ខេ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំសំរោង។ ដោយដកហូតវត្ថុតាងរួមមាន÷

ម៉ូតូធុនសេ១២៥សេរី២០១២ គ្មានស្លាកលេខ០១គ្រឿង, កាំបិតតាំងតោ០១, ទូរស័ព្ទម៉ាកអូប៉ូ០១(ប្រគល់ជូនម្ចាស់ដេីមវិញ)។

ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងដឹកនាំសម្របសម្រួលដោយឯកឧត្ដមព្រះរាជអាជ្ញា សមត្តកិច្ចយេីងបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online