ក្រុមយុវជនប្រុសស្រី ១២នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ ក្នុងពេលពួកគេប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់មួយកន្លែង

កាលពីថ្ងៃសុក្រ ៣រោចខែភទ្របទ ឆ្នាំជូតត្រី ស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមទាំង យោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋាន ចូលរួមជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាន ប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនមួយករណីនៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះបានធ្វើការឃាត់នមុខសញ្ញាជាក្រុមយុវជនប្រុស ស្រី ចំនួន ១២នាក់ ព្រមទាំងដកហូតបាន៖
-ថ្នំាញៀនប្រភេទ កេតាមីន Ketamine ចំនួន ០២ថង់ទម្ងន់ ១,៣១ក្រាម
-ថ្នំាញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ០១ចំហៀងទម្ងន់ ០,២៣ក្រាម
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំសំ ណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online