រថយន្តនិងម៉ូតូប្រលះគ្នាមួយទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

កោះកុង÷ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី លេីផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្លេខ២២-២៣ស្ថិតនៅក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលេី ស្រុកស្រែអំបិល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្ស០១នាក់រងរបួសធ្ងន់។
១.រថយន្តម៉ាក់ Frontier ពាក់ស្លាក់លេខភ្នំពេញ
(2BJ-3756) ពណ៍សដឹកធុងហ្គាស បេីកបរដោយឈ្មោះ ម៉ន ភេទប្រុស អាយុ២៧ មានទីលំនៅខេត្តកំពង់ស្ពឺរត់គេចខ្លួនបាត់ ព្រូឈ្មោះ សេីយ សុធី ភេទប្រុស អាយុ២៣ មានទីលំនៅភូមិចំការហ្លួងឃុំ ចំការហ្លូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មិនមានរងរបួស។
២.ម៉ូតូម៉ាក់HONDA CB400 ពណ៍ខ្មៅពាក់ស្លាក់លេខភ្នំពេញ1IV-0079ទិសដៅពីរលិចទៅកេីតស្របទិសគ្នា
បេីកបរដោយឈ្មោះ យិន មិនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយោធាកងពលតូលេខ(ង៧០)រងរបួសក្បាលធ្ងន់បញ្ជូនទៅមន្ទីរពេទ្យអង្អែកស្រែអំបិល។ មូលហេតុ រថយន្តបត់កាត់ទទឹងផ្លូវខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានកំលាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល រងចាំភាគីទាំង
សងខាងធ្វើការសម្រប​សម្រួល​គ្នា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online