ឪពុកចុងតិរច្ឆានរំលោភកូនស្រី អាយុ១២ឆ្នាំបានសម្រេច ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចនៅអាធិការដ្ឋាននគរបាលស្រុកកូនមុំ បានឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈលើកូនស្រីចុង នៅស្រុកកូនមុំ។ បុរសជាឪពុកចុងមានឈ្មោះ ប៊ុន គ្រី ហៅគុណ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ទវៈលើកូនស្រីចុងរបស់ខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីគ្រួសារ សាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩នេះតែម្ដង នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំ។

ជនរងគ្រោះមានឈ្មោះ គ.ស.ធ អាយុ១២ឆ្នាំ ជាសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមបណ្ដឹងជនរងគ្រោះបានរៀបរាប់ថាអំឡុងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពេលថ្ងៃត្រង់នៅលើផ្ទះរបស់ខ្លួនឯងជនសង្ស័យបានចាប់រំលោភសេពសន្ទវៈ ០១លើកបានសម្រេច ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ ០១លេីកទៀត តែមិនបានសម្រេចដោយជនរងគ្រោះបានរើបម្រះរួចខ្លួន ហើយបានរត់ទៅរកម្ដាយរបស់ខ្លួន រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ទើបម្ដាយមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអាធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការ ដេីម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online