ឃាត់ខ្លួនសន្តិសុខម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ

រាជធានីភ្នំពេញ÷ ស្តីពីករណីលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ)នៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៨.០៩.២០២១ ម៉ោង០៧និង០០នាទី។ ជនរងគ្រោះ ភេទស្រី មិនស្គាល់អត្តសញ្ញាណ។

ជនសង្ស័យឈ្មោះ អុន ពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Lets ពណ៌ស ទុកទូរស័ព្ទដៃម៉ាក iPhone-១១ Pro Max (មិនចាំពណ៌) ក្នុងឃ្លុបម៉ូតូក្រោមដៃចង្កូត ពេលជិះមកដល់ចំណុចកើតហេតុស្រាប់ តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ ១AZ-៥០២៥ មកពីក្រោយអែបខាងស្តាំឆក់ ទូរស័ព្ទដៃជនរងគ្រោះបានសម្រេចជិះគេចខ្លួន ពេលនោះជនរងគ្រោះជិះតាមពីក្រោយស្រែកចោរៗ មកដល់ក្លោងទ្វារបុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ក៏ត្រូវបានសន្តិសុខបុរីប៉េងហួត ជួយឃាត់បានជនសង្ស័យរួមនិងទូរស័ព្ទដៃ ជនរងគ្រោះនិងម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ពេលនោះជនរងគ្រោះក៏យកទូរស័ព្ទដៃរបស់ខ្លួន ជិះម៉ូតូចេញទៅបាត់ រួចសន្តិសុខក៏នាំខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូ០១គ្រឿង ប្រគល់ឲ្យសមត្ថកិច្ច។ រីឯជនរងគ្រោះ សមត្ថកិច្ចយើងកំពុងស្វែងរកមកដាក់ពាក្យបណ្តឹង តែរកពុំទាន់ឃើញ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online