ជនខិលខូចអាចប្រើមុខងារស្វែងរក AirTag ដែលបានបាត់ ដើម្បីឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្លែងក្លាយ

AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម។ ម្យ៉ាងវិញទៀតឧបករណ៍នេះក៏មានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរក AirTag នៅពេលដែលពួកគេបានភ្លេចនៅកន្លែងណាមួយនោះ។

ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់អាចបញ្ចូល ពាក្យពេចន៍មួយចំនួន និងលេខទូរសព្ទ ទៅក្នុងគេហទំព័រមួយរបស់ក្រុមហ៊ុន Apple ហើយនៅពេលដែលជនណាម្នាក់បានរកឃើញ AirTag នោះពួកគេអាចស្កេនវាជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Apple ឬ Android ដើម្បីទទួលបានសារ និងលេខទូរសព្ទ។ ព័ត៌មានទាំងអស់នេះនឹងបង្ហាញ ដោយមិនទាមទារឱ្យបញ្ចូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកដែលបានរកឃើញនោះឡើយ។

ប៉ុន្តែបញ្ហាដែលអាចឱ្យជនខិលខូចបន្លំ ឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្លែងក្លាយដែលមានមេរោគ ឬគេហទំព័រក្លែងក្លាយដែលទាមទារឱ្យពួកគេវាយបញ្ចូល ឈ្មោះ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនី iCloud នៅពេលដែលពួកគេស្គេន AirTag គឺដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកំណត់ឱ្យបានត្រឹមត្រូវនៅពេលដែលអ្នកប្រើប្រាស់បញ្ចូលលេខទូរសព្ទទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន។

បើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវឈ្មោះ Bobby Rauch បានឱ្យដឹងថា ភាពចន្លោះប្រហោងនេះអាចឱ្យជនខិលខូចបញ្ចូលកូដដែលពួកគេបានសរសេរទៅក្នុងកន្លែងសម្រាប់ដាក់លេខទូរសព្ទ។ លោក Rauch បានជូនដំណឹងទៅឱ្យក្រុមហ៊ុន Apple កាលពីថ្ងៃទី២០ ខែមិថុនា ប៉ុន្តែក្រុមហ៊ុនទើបតែបានធ្វើការឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបច្ចុប្បន្នក្រុមហ៊ុនក៏ពុំទាន់បានធ្វើការកែសម្រួលបញ្ហានេះនៅឡើយទេ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online