ផឹកប៉ះចំស្រាកាចប្រេីដែកទីបវាយបំផ្លាញទ្រព្យ សម្បត្តិអ្នកដ៏ទៃ​ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួន

នៅថ្ងៃព្រហស្បតិ៍​ ៩រោច​ខែភទ្របទឆ្នាំឆ្លូវត្រី​ស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​៣០​ ខែ​ កញ្ញា​ឆ្នាំ​២០២១​វេលាម៉ោង១៦និង៣០នាទី​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ ​គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុកមោងឫស្សី​បានដឹកនាំ​កម្លាំងក្នុងអង្គភាព​ អនុវត្តឃាត់ខ្លួនជនសង័្សយឈ្មោះ​ ហ៊ុំ រិទ្ធី​ ហៅរិត​ ភេទប្រុស​ អាយុ​២៦ឆ្នាំរស់នៅក្រុមទី០៥ភូមិគារ៣ឃុំគារ​ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ពីបទវាយបំផ្លា​ញទ្រព្យសម្បត្តិអ្នកដ៏ទៃ​ ដោយនាំមកកាន់អធិ​ការដ្ឋាន​នគរបាលស្រុកធ្វេីការស្រាវជ្រាវ។

លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ បានបញ្ជាក់ឱ្យដឹងពីមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោ​ង​២០និង៣០នាទីក្នុងខណៈដែលជនងគ្រោះឈ្មោះ​ផាន សុភ័ក្រ្តភេទ​ ប្រុស​ អាយុ៣៨ឆ្នាំ​ រស់នៅភូមិគារ៣​ ឃុំគារ​ ស្រុកមោងឫស្សី ខេត្តបាត់ដំបងមិននៅផ្ទះ​ ជនសង័្យខាងលេីបានប្រេី​ប្រាស់ដែក​ទីបជ្រុងចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិ​ ក្នុងលំនៅដ្ឋាននោះបណ្តាលឱ្យខូចខាតរួមមាន៖
-ទូរទស្សន៍ចំនួន០១គ្រឿង
-កង្ហារចំនួន០១គ្រឿង
​ -បង់អង្គុយចំនួន០១
​ -ជញ្ជាំងផ្ទះ(ក្តា)​ ចំនួន​ ០៥សន្លឹក​ ។

នៅក្រោយកេីតហេតុមួយថ្ងៃជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល​ហេីយឆ្លងតាមរយៈ​ភស្តុតាងស៊ីសង្វាក់នេះទេីបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកអធិការបានឱ្យដឹងទៀតថា​ នៅចំពោះមុខ​សមត្ថកិច្ចជនសង័្សយបានឆ្លេីយសារភាពពីសកម្មភាពរបស់ខ្លួន​ ហេីយមូលហេតុដែលនាំទៅដ​ល់​ការវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ​បែប​នេះគឺបណ្តាលមកពីខ្លួនផឹកស្រាស្រវឹងខ្លាំងពេក។

ទោះជាបែបនេះក្តីនៅពេលនេះសមត្ថកិច្ចនគរ​បា​លស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online