អគ្គិភ័យឆេះអគារ១ខ្នង ខូចខាតប្រហែល៦០ភាគរយ ក្នុងរោងចក្រដំណាប់ស្វាយមូតា ស្រុងភ្នំស្រួច 

នៅថ្ងៃពុធ នឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០៥នាទី មានករណីអគ្គិភ័យ មួយបានកើតឡើងនៅក្នុងរោងចក្រដំណាប់ស្វាយមូតា ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្នុងហេតុការណ៍នោះបណ្តាលឲ្យឆេះអគារ១ខ្នងទំហំ១៩គុណ៦០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ប្រហែល៦០ភាគរយ និងឆេះកញ្ច្រែងជ័រដាក់ស្វាយជាង២០០០កញ្ច្រែង ។

មន្ត្រីដដែលបន្តថា មូលហេតុ បណ្ដាលមកពីជាងផ្សារដំបូលធ្លាក់កំទេចធូបលើកញ្ច្រែងជ័រដាក់ស្វាយ។

កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកម្លាំងសាលាមិត្តភាពកម្ពុជា វៀតណាម បានចេញប្រតិបត្តិការ ជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង

ប្រើទឹកអស់៥ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online