ឃាត់ខ្លួនបុរសម្នាក់ ករណីប្រើហឹង្សាជេប្រមាថ និងរំលោភលើលំនៅដ្ឋាន

ខេត្តកោះកុង÷ នៅថ្ងៃទី 29ខែកញ្ញាឆ្នាំ 2021 វេលាម៉ោង 14និង30នាទី ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានទទួលពាក្យបណ្ដឹង ពីឈ្មោះ ឃីម ខន ភេទប្រុស អាយុ 57 ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យមានទីលំនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ប្ដឹងឈ្មោះ សៀង ហៃ ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិឃុំជាមួយគ្នា ប្តឹងពីបទប្រើហឹង្សាជេប្រមាថ និងរំលោភលើលំនៅដ្ឋានរបស់គាត់ ។ កាលពីថ្ងៃទី16 ខែសីហា ឆ្នាំ២០២១ វេលាម៉ោង 20:00នាទី ជនរូបនេះបានយកដែកបំពង់ទីប និងដាវវាយ និងបម្រុងកាប់លើរូបគាត់(គ្រូពេទ្យ) ប៉ុន្តែពុំបណ្ដាលឱ្យរងរបួសឡើយ ដោយសារមានអ្នកនៅជិតចាប់ជនរូបនេះជាប់ ។ រហូតមកដល់ថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2021 វេលាម៉ោង 20:00នាទី ពេលរូបគាត់(គ្រូពេទ្យ)កំពុងអង្គុយជុំគ្នាហូបបាយ ជាមួយក្រុមគ្រួសារ ខណៈនោះស្រាប់តែជនសង្ស័យរូបនេះបានយកដុំថ្មគប់ដំបូលផ្ទះរបស់គាត់ចំនួន 3ដង និងបានជេរប្រមាថមកលើរូបគាត់ជាច្រើន ដោយពុំមានមូលហេតុអ្វីទាល់តែសោះ ។

ក្រោយពេលសួរចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តលើជនរងគ្រោះពិតប្រាកដមែន និងបានធ្វើតេស្តរកសារធាតុញៀនមាន វិជ្ជមានសារធាតុញៀនក្នុងខ្លួន ហើយបានធ្វើតេស្តរហ័សរកមេរោគកូវីដ-19 (អវិជ្ជមាន ) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងចាត់ការបន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online