នោះ! អ្នកប្រើប្រាស់ iOS15 និង Messages សូមមានការប្រុងប្រយ័ត្ន

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។

ភាពចន្លោះប្រហោងនេះកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានទាញយករូបភាពពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ប៉ុន្តែរូបភាពទាំងនោះត្រូវបានលុបចោលនៅពេលដែលទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។

ដូច្នេះប្រសិនបើលោកអ្នកមានរូបថតសំខាន់ៗដែលចង់រក្សាទុកនៅក្នុង Photos ឬប្រព័ន្ធ iCloud លោកអ្នកគួរតែចៀសវាងលុបរូបថតទាំងនោះចេញពីកម្មវិធី Messages នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់មួយចំនួនដែលកំពុងតែប្រើកម្មវិធីសាកល្បងជំនាន់ iOS 15.1 ក៏កំពុងតែជួបនឹងបញ្ហានេះផងដែរ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online