លួចយកម៉ូតូបានតែមួយថ្ងៃត្រូវសមត្ថកិច្ចនគរ​បាលស្រាវជ្រាវ បង្រ្កាបនិងឃាត់ខ្លួនបាននៅស្រុកបាណន់

កាលពីថ្ងៃ ព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ខែ កញ្ញា ឆ្នាំ២០២១វេលាម៉ោង១៦និង៥០នាទីអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំធ្វើការ ឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ វឿត វន ហៅតេវ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ សំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងករណីលួចយកម៉ូតូមួយគ្រឿង​របស់ជនរងគ្រោះឈ្មោះ ភន សុឃឿន ភេទប្រុ​ស អាយុ២៨ឆ្នាំ នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការស្រាវជ្រាវ។

សូមជម្រាបជូនថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០​២១ វេលាម៉ោង ២៤ និង០០នាទី ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ភន សុឃឿន ភេទប្រុ​ស ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណ​លួចយកម៉ូតូមួយគ្រឿងម៉ាកHONDA ធុនC125 ពណ៌ក្រហម ផលិតឆ្នាំ២០០៨ មានស្លាកលេខ បា​ត់ដំបង 1B-6894 ដែលជនរងគ្រោះទុកនៅក្នុងបរិវេណលំនៅដ្ឋានខាងលើ។

នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើ​យ​ឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតនេះទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង ។ សម្ភារៈដកហូតបានគឺ៖

-ម៉ូតូមួយគ្រឿងម៉ាកHONDA ធុនC125 ពណ៌ក្រហម ផលិតឆ្នាំ ២០០៨ មានស្លាកលេខ បាត់ដំបង 1B-6894។

នៅក្រោយពេលសាកសួរសមត្ថកិច្ចនគរបាលស្រុកបាណន់បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញ​នៅស្នងការដ្ឋានដើម្បីអនុវត្តតាមនីតិវិធីច្បាប់ រីឯម៉ូតូនេះត្រូវបានប្រគល់ជូនម្ចាស់ជាជនរងគ្រោះ​វិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online