រថយន្តធុនធ្ងន់មួយគ្រឿងប្រលះSAMYONG បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសម្នាក់
កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត កាលពីវេលាម៉ោង១០.២០នាទីព្រឹក នៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧២~ ៧៣ ក្បែរករណីកេីតហេតុកាលពីម៉ោង០៥.៤៥ នាទីមុននៅចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1672ស ណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0 007 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ(ចុះរត់គេចខ្លួន) ។
ករណីកេីតហេតុ៖ រថយន្ត FUSO បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្ត០១គ្រឿង ម៉ាក Samyong ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-2932 មានអ្នកបើកបរឈ្មោះ ឌី សុម៉ានិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង(ស្លាប់)រីឯអ្នករួមដំណើរជាមួយឈ្មោះ ឌី សុម៉ានុន ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់) រួចបានបញ្ជូនទៅមន្ទីរពេទ្យ ។
តាមការបញ្ជាក់របស់ជំនាញជំហ៊ានបឋម៖ រថយន្ត FUSO បេីកក្នុងល្បឿនលឿននិងមានការឆ្វេសប្រហែស ក្នុងទិសដៅបញ្ច្រាសទិសគ្នារថយន្ដខូចខាតទាំង០២គ្រឿងដូចគ្នា(យ៉ាងធ្ងន់ធ្ងរ)ដោយFUSO រុញ SAMYONG ធ្លាក់ពីលេីផ្លូវជាតិចូលទៅផ្នែកចិញ្ចេីមផ្លូវខាងស្ដាំ …,
បច្ចុប្បន្នជំនាញបានសហការរករថយន្ដស្ទួចយកមកអូសរថយន្ដទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីបន្ដនីតិវិធីកសាងសំណុំរឿងចាត់ការបន្ដ៕