ដោះស្រាយគំនុំចាស់មុនថ្ងៃភ្ជុំបិណ្ឌបណ្តាលឱ្យយុវជន០៣នាក់រងរបួសនិង០៦នាក់ត្រូវឃាត់ខ្លួន​នៅ​ស្រុកបាណន់ខេត្តបាត់ដំបង

កាលពីថ្ងៃសៅរ៍​ ១១រោច​ ខែ​ភទ្របទ​ឆ្នាំឆ្លូវត្រី​ស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៥និង៥៦​នាទី​នៅ​ចំ​ណុ​ច​ភូមិ​សំណាញ់​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំ​បងអនុវត្តតាម​យោបល់ដឹកនាំ​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ស្នងការរង​ផែ​ន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបាន​ការ​សម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុ​ជា​តិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សា​លាដំបូងខេត្តបា​ត់ដំបង​ ផងនោះលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​ កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ហិង្សា​ដោ​យ​ចេតនា​មាន​ស្ថានទម្ងន់​ទោស ​(​ប្រេី​ចំ​ពាម​កៅ​ស៊ូ​បាញ់​-កំណាត់​អុស​-ដប ​កែវ​និងខ្សែក្រវ៉ាត់​ )​ ០១​ ករណី​ដោយបាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​មកកាន់​ស្នងការដ្ឋាន​ដេីម្បីស្រាវជ្រាវ ។

១-ឈ្មោះ​ ហ៊ុច​ ពុន​នី​ ហៅ​ងិត​ ភេទប្រុស​ អាយុ​១៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​សំណាញ់​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ រ៉េន​ រដ្ឋា​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​សំរោង​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

៣-ឈ្មោះ​ គុន​ សុភា​ ហៅ​ ភា​តូច​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​សំណាញ់​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

៤-ឈ្មោះ​ ភាន់​ ឃីត​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​សំរោង​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

៥-ឈ្មោះ​ អៀង​ អង្គា​រ​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ ចែងក្តា​រ​ ឃុំ​ភ្នំសំពៅ​ ស្រុក​បា​ណន់​ ខេត្ត​បាត់ដំបង​ ។

៦-ឈ្មោះ​ វ៉ែន​ ឧសភា​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​សំណាញ់​ ឃុំ​ភ្នំសំពៅ​ ស្រុក​បា​ណន់​ ខេត្ត​បាត់ដំបង​ ។

សូមជម្រាបជូនថា​កាលពី​ថ្ងៃទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ២៣និង០២​នាទី​ នៅ​ចំណុច​ផ្លូវ​បំបែក​រវាងផ្លូវហាយវេ​ និង​ផ្លូវ​ជាតិលេខ​៥៧​ ស្ថិតក្នុង​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ ក្រុម​ជនសង្ស័យ​ខាងលេី​ បាន​ប្រេី​កំណាត់​អុស​ ដប​កែវ​ ខ្សែក្រវ៉ាត់​ និង​ បាញ់​ចំពាម​កៅស៊ូ​ ​វាយ​ បាញ់​និង​គប់​ទៅ​លេី​ក្រុម​ជន​រងគ្រោះ​ចំនួន​០៣​នាក់​និង​ម៉ូតូ​០១​គ្រឿង​ ។

១-ឈ្មោះ​ គឹម​ ប្រាថ្នា​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្នឹង​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​រងរបួស​ ដាច់​រលា​ត់​ស្បែក​មុខ​ខាង​ឆ្វេង​និង​ក​ដៃ​ខាង​ស្តាំ​ ។

២-ឈ្មោះ​ ស​ សាវេត​ ភេទស្រី​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ស្នឹង​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​រងរបួស​ បែក​ក្បាល​ផ្នែក​ខាង​លេី​ ពក​ក្បាល​ផ្នែក​ខាង​ឆ្វេង​ ដាច់​រលាត់​ស្បែក​កែង​ដៃ​ខាង​ឆ្វេង​ និង​ស្មា​ខាង​ស្តាំ​ ។

៣-ឈ្មោះ​ យ៉ែម​ ស៊ី​ណាត​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រះស្រែ​ ឃុំ​ស្នឹង​ ស្រុក​បា​ណន់​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​រងរបួស​បែក​ក្បាល​ផ្នែក​ខាង​ឆ្វេង​ ។ សម្ភារៈ​ខូចខាតមាន​ ៖​  ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​ ១២៥​ ពណ៌​ ក្រហម​ ស៊េរីឆ្នាំ​ ២០២១​ គ្មានស្លាកលេខ​ បែក​អាវ​ម៉ូតូ​ខាងមុខ​ផ្នែក​ខាង​ឆ្វេង​ និង​ បែក​ស្តុប​ខាង​ក្រោយ​ ។

លោកវរសេនី​យ៍​ឯក​ឈឿង​ គឹមសុង​ បានបញ្ជាក់ថា​ មូលហេតុដែលនាំបណ្តាលឱ្យកេីតករណីហិង្សាបែបនេះគឺពីពេលមុននោះក្រុមរងគ្រោះនេះធ្លាប់ប្រព្រឹត្ត​សកម្មភាពហិង្សាទៅលេីក្រុ​មបង្ក​ រួច​ហេីយ​ ។ នៅថ្ងៃកេីតហេតុ​ និងជាឱកាស​ល្អហុចឱ្យ​ខណៈដែលក្រុមនេះ​ ចេញដេីរដាច់ប៉ែក​ក្រុមបង្កមានឱកាសដោះស្រាយគំនុំចាស់​សង​សឹកបានសម្រេច​នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌតែ​ម្តង​។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានកសាងសំ​ណុំរឿង​ដេីម្បី​បញ្ជូនក្រុមយុវជនទាំង០៦នាក់​ទៅ​សា​លាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online