នគរបាលស្រុកសំពៅលូនឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់នាំពលរដ្ឋឆ្លងដែ​ន​ខុសច្បាប់ម្នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃ​ អាទិត្យ​១២រោច​ខែ​ភទ្រ​បទ​ឆ្នាំឆ្លូវត្រីស័ក​ព.ស.២៥៦៥ត្រូវនងថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០​២១វេលា​ម៉ោ​ង​១១និង៣០ នាទីអនុវត្តតាមមតិដឹក​នាំរបស់លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ លោកវរសេ​នី​យ៍ទោ​ ទឹម​ វិឆ័យ​ អធិការន​គរ​បាលស្រុកសំពៅលូន​បានដឹកនាំកម្លាំងជំ​នាញ នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវ​និងឃាត់ខ្លួនមុខសញ្ញាជា​មេខ្យល់នាំមនុស្សឆ្លងដែនចូលទៅប្រ​ទេ​សថៃដោយខុសច្បាប់ចំនួន ០១នាក់ ឈ្មោះ ហង្ស គឹមឈួន ភេទប្រុស អា​យុ ៣០ ឆ្នាំ មានទីលំនៅភូមិគីឡូ១​៣​ ឃុំសន្តិភា​ព ស្រុក​សំពៅលូន ខេត្តបាត់ដំបង ។

ការឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ក្នុង​ពេលនេះគឺ​បន្ទាប់ពីបានធ្វេីការស្រាវជ្រាវ​ស៊េីបអង្កេតករណី​នាំពល​រដ្ឋឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់មួយកេីតឡេីងកាលពីថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០២១​វេលាម៉ោងប្រមាណ១៦និង៣០ នាទី​នៅ​ចំណុច​ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមាន​ពលរដ្ឋចំនួន០៨នាក់ស្រីចំនួ​ន​ ០​១នា​ក់​(ក្នុងនោះមានក្មេងចំនួន០២នាក់ប្រុស)​ផងដែរ​ ។

កាលនោះមុខសញ្ញាជាមេខ្យល់បានគេចខ្លួន​ភ្លាមៗបន្ទាប់ពីសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពលរដ្ឋចំនួ​ន​០៨នាក់នៅក្នុងមូលដ្ឋានខាងលេីដេីម្បីធ្វេីការ​ស្រាវ​ជ្រាវ។

នៅពេលសាកសួររួចសមត្ថកិច្ចបានកសាងសំ​ណុំ​រឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់​ ការបន្តតាមនីតិវិធី​ ច្បាប់៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online