ម៉ូតូបុកនិងម៉ូតូបណ្តាលអោយមនុស្ស០១នាក់របួសធ្ងន់

ខេត្តកោះកុង÷ នៅថ្ងៃទី៤ ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងភូមិ 1 សង្កាត់ស្មាច់មានជ័យបណ្ដាលឲ្យរងរបួសធ្ងន់០១នាក់នៅក្រុងខេមរភូមិន្ទ។

១.ជនរងគ្រោះឈ្មោះ ជ សាយ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខ កោះកុង1B-0171 ចំណែកអ្នកបង្ករមិនស្គាល់សាវតារបើកបរម៉ូតូម៉ាកស្កុបពីពណ៌ស ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងកម្លាំងយើងបានយកមករក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយបន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online