ឃាត់ខ្លួនឪពុកចិត្តតិរច្ឆាន ករណីរំលោភសេពសន្ថវៈលើកកូនស្រីបង្កើត

កណ្តាល÷ ករណីអំពើរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស(ទាក់ទងនឹងអាយុជនរងគ្រោះ)កើតហេតុថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦នឹង២០នាទី នៅចំណុចភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ជនរងគ្រោះ ឈ្មោះ(យ ស ត យន) ភេទស្រី កើតថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៧ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ជាកូនបង្កើត)។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ យ៉េន ក្តុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ជាឪពុកបង្កើត) ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម។

សភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាប្រហែលម៉ោង១៦នឹង ៣០នាទី ឈ្មោះប៉ូច ចិន ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ( យ ស ត ) ភេទស្រី អាយុ១៤ឆ្នាំ បានឃើញពោះកូនរបស់ខ្លួន មានសភាពធំប្លែក ក៏លួងលោមសួរទៅកូនស្រីឈ្មោះ ( យ ស ត ) ថា៖ ពោះកូនឯងដូចជាធំប្លែកណាស់កូនឯងទៅខូចជាមួយអ្នកណា ប្រាប់ម៉ែមក ម៉ែទៅហៅគេមករៀបចំផ្សំផ្គុំ កុំឱ្យខ្មាសគេ ក្នុងពេលនោះជនរងគ្រោះឈ្មោះ (យ ស ត) មិនព្រមប្រាប់ម្តាយទេ ។

​ បន្ទាប់មកឈ្មោះ ប៉ូវ ចិន នៅតែព្យាយាមនិយាយលួងលោមសួរជនរងគ្រោះម្តងហើយម្តងទៀត ទើបជនរងគ្រោះឈ្មោះ (យ ស ត) បាននិយាយបណ្តើរយំបណ្តើរប្រាប់ម្តាយថា៖ ប៉ាជាអ្នកចាប់រំលោភខ្ញុំ គ្រាន់តែឮភ្លាមឈ្មោះ ប៉ូវ ចិន បានសន្លប់បាត់ស្មារតីតែម្តង។

លុះដល់វេលាម៉ោង១៩ ថ្ងៃខែឆ្នាំដដែល ឈ្មោះ ប៉ូច ចិន ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ដើម្បីសុំចំណាត់ការតាមច្បាប់។

តាមការបំភ្លឺរបស់កុមារីរងគ្រោះឈ្មោះ (យ ស ត) បានបំភ្លឺថា៖ នៅអំឡុងខែកក្តដា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ យ៉េន ក្តុល (ជាឪពុកបង្កើត) ធ្លាប់បានធ្វើសកម្មភាពចាប់រំលោភលើរូបនាងបានចំនួនប្រហែល៦ទៅ៧ ដងរួចមកហើយ និងនិយាយគំរាមមកលើរូបនាងទៀតថា៖”បើង៉ែង ហ៊ានតែនិយាយប្រាប់ម៉ែង៉ែង ម៉ែង៉ែងវាយង៉ែងងាប់ហើយ”។

លុះដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោងប្រហែល១៦ ពេលដែលខ្លួនកំពុងនៅក្នុងផ្ទះ ឪពុកបង្កើតរបស់ខ្លួនឈ្មោះ យ៉េន ក្តុល បានហៅរូបខ្លួន ឱ្យជួយលើកសម្លរពីក្នុងចង្ក្រានបាយ មកដាក់លើតុឆ្លៀតពេលនោះឪពុកបង្កើតរបស់ខ្លួនឈ្មោះ យ៉េន ក្តុល បានចាប់ដៃស្តាំរបស់ខ្លួនជាប់ ហើយនិយាយថា៖ ឱ្យប៉ាសុំមួយមកក្នុងពេលនោះដែរនាងឆ្លើយថា៖ អត់ទេ! ហើយក៏បានរើបម្រះរួចរត់គេចខ្លួនចេញមកក្រៅដើម្បីយករួចខ្លួនសិន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​ យ៉េន ក្តុល បានឆ្លើយសារភាពថា៖ កាលពីថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២០ ខ្លួននឹងកូនស្រីឈ្មោះ (យ ស ត) បានទៅរកត្រីនៅចំណុចបឹងរោងទូក ខ្លួននឹងកូនស្រីបាន ទៅ​ជ្រកម្លប់ក្រោមដើមឈើក្នុងព្រៃ ឆ្លៀតពេលពេលនោះខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីឈ្មោះ ( យ ស ត ) លើកូនស្រីបង្កើតរបស់ខ្លួន បានចំនួនៈ០១លើក ។

បន្ទាប់មកនៅថ្ងៃខែពុំចាំ ឆ្នាំ២០២១ ខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ (យ ស ត) នៅចំណុចក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣លើកបន្តបន្ទាប់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ​ ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវីធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online