ក្រុម SeeYouSoon ក្លាយជាម្ចាស់ជើងឯក ជាមួយនឹងប្រាក់១៥០០០ដុល្លារព្រឹត្តិការណ៍ MPL KH រដូវកាលទី១

MPL KH Season គឺជាព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក លក្ខណៈលីគ អាជីពលំដាប់ អន្តរជាតិ លើទឹកដីកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ ដោយក្រុម SeeYouSoon បានក្លាយជាជើងឯក។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅនេះ ជើងឯក MPL KH រដូវកាលទី១ ដែលនាំមកជូនដោយ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda បានចាប់ផ្តើមចុះឈ្មោះប្រកួតតាំងពីថ្ងៃទី២៩ ខែកក្កដា និងប្រកួតជម្រុះពីថ្ងៃទី៨ ដល់ ដល់ថ្ងៃទី១៥ ខែសីហា។

បន្ទាប់មក ការប្រកួតវគ្គសន្សំពិន្ទុ Regular ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមខ្លាំងទាំង៨បានប៉ះគ្នាទាំងអស់ និងពិតជាស្វិតស្វាញបំផុត ហើយក៏ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ បន្ទាប់ពីក្រុមនីមួយៗបានធ្វើការប្រកួត៧លើកដូចគ្នា ក្រុមខ្លាំង៦មានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គ Playoffs ហើយក្រុម២បានធ្លាក់ចេញ។

ការប្រកួតវគ្គ Playoff ពិតជាតឹងតែងខ្លាំងដោយសារវគ្គនេះក្រុមមឈ្នះក៏មិនប្រាកដថាបានឡើងវគ្គបន្ត ហើយក្រុមចាញ់ក៏មិនទាន់អស់ឱកាស។ ក្រុមនីមួយៗត្រូវប្រកួត២ទៅ៣ប្រកួតទៀតទើបរកឃើញក្រុម៤ក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទីបំផុតនៅវគ្គផ្តាច់ព្រ័ត្រពិតជាកក្រើកខ្លាំងមែនទែន ក្រុម SeeYouSoon បានយកឈ្នះក្រុម__DG Quantum ទាំងប្រផុតប្រផើយក្នុងលទ្ធផលបច្ចេកទេស ៣-២ ដើម្បីគ្រងជើងឯក MPL KH រដូវកាលទី១ដ៏អស្ចារ្យ។

MPL KH Season 1 បានក្លាយជាវេទិកាដ៏អស្ចារ្យមិនធ្លាប់មាន និងលើសពីការរំពឹង ថ្វីបើជារដូវកាលដំបូងនៅលើប្រទេសកម្ពុជា ប៉ុន្តែក្រុមទាំងអស់ដែលបានចូលរួមប្រកួតពិតជាមានសមត្ថភាពខ្ពស់ បច្ចេកទេសល្អ និងប្តេជ្ញាចិត្តខ្លាំង។ ប្រការនេះវាបានជំរុញឲ្យវិស័យកីឡាអេឡិចត្រូនុកនៅក្នុងប្រទេសកម្ពុជាកាន់តែមានសកម្មភាពផុលផុស និងមានសន្ទុះដើរទៅមុខកាន់តែខ្លាំង ដើម្បីមានកម្រិតសមត្ថភាព ដូចបណ្តាប្រទេសនានាលើលោក។

ព្រឹត្តិការណ៍ MPL KH បានកៀរគរអ្នកចូលរួមតាមរយៈបណ្តាញសង្គម Tiktok ចូលលេងរហូតដល់ជាង៤.២លាន និងអ្នកចូលរួមជាង៤០០០នាក់។ អ្វីដែលកាន់តែធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះមានសកម្មភាពខ្លាំងក្លា និងជោគជ័យខ្លាំងនោះគឺអ្នកទស្សនិកជនទស្សនា ការប្រកួតរាប់ម៉ឺននាក់តាមរយៈបណ្តាញសង្គម ។

តាមរយៈការប្រកួតប្រជែង ប្រកបដោយបច្ចេកទេស និងជំនាញកម្រិតខ្ពស់ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្ររឹតតែធ្វើឲ្យអ្នករៀបចំកម្មវិធីគឺ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda មានកម្លាំងចិត្តនាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះទៀតនាពេលខាងមុខ។ ដូច្នេះប្រសិនបើគ្មានអ្នករៀបចំកម្មវិធី ក៏ដូចជាអ្នកចូលរួមឧបត្ថម្ភទេ ព្រឹត្តិការណ៍ MPL KH នឹងមិនអាចដំណើរការបានឡើយ។

ក្រុមនីមួយៗទទួលបានរង្វាន់ដូចខាងក្រុម

• ក្រុមជើងឯក៖ SeeYouSoon ទទួលពានជើងឯកមួយ មេដាយមាស និងប្រាក់រង្វាន់ ១៥០០០ដុល្លារអាមេរិក។

• ក្រុមលេខ២៖ DG Quantum ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៧០០០ដុល្លារអាមេរិក។

• ក្រុមលេខ៣៖ Impunity KH ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៣៨០០ដុល្លារអាមេរិក។

• ក្រុមលេខ៤៖ Burn Gaming ទទួលបានប្រាក់រង្វាន់ ១៦០០ ដុល្លារអាមេរិក

• ក្រុមលេខ៥ស្ទួន៖ NewBlood និង Fennec Esports ទទួលបានប្រាក់រង្វាន់ ១២០០ ដុល្លារអាមេរិកដូចគ្នា។ ក្រុមទាំងពីរនេះមានពិន្ទុស្មើគ្នា។

• ក្រុមលេខ៦-៧៖ Nortorious Angels និង Walker Esports ទទួលបានប្រាក់រង្វាន់ ៣០០ ដុល្លារអាមេរិកដូចគ្នា (សូមបញ្ជាក់ថា ក្រុមលេខ៦ និង៧នេះមិនបានឡើងមកប្រកួតនៅវគ្គ Playoff ទេ។

សូមបញ្ជាក់ថា ក្នុងនាមជាជើង MPL KH ក្រុម SeeYouSoon នឹងតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតជើងឯក M3 World Championship ចុងឆ្នាំនេះ។ ជើងឯកពិភពលោក M3 នឹងរៀបចំការប្រកួតនៅខែធ្នូ ដែលមានក្រុមខ្លាំងចំនួន១៦តំណាងឲ្យជម្រើសជាតិ១៦មកពីជុំវិញពិភពលោក។ ព័ត៌មានលំអិតនឹងប្រកាសនៅពេលក្រោយ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online