រថយន្តមួយគ្រឿងបានប្រលះឃឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្ករឡើងដោយរថយន្ត បណ្តាលអោយស្លាប់០១នាក់(ប្រុស) និងខូចខាតរថយន្ត០១គ្រឿង(ធ្ងន់)។ កើតហេតុថ្ងៃពុធ១៥រោច ខែភទ្របទឆ្នាំឆ្លូវត្រីស័ករ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១នឹង៤០នាទី។ ចំណុចលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ31- 32 ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ល្លួង ស្រុកពញាឭ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ÷ នៅវេលាថ្ងៃខែឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿង ម៉ាកKIA vistoពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ2U- 7806 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ចាន់ ម៉េង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធ៍សាត់ ខេត្តពោធិសាត់។

លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកឃឿនពុះចែកទ្រូងផ្លូវកំពង់តែសាងសង់ បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកពញាឮ នឹងកម្លាំងប៉ុស្តិ៏រដ្ឋបាលកំពង់លួង ចុះដល់កន្លែងរួចបានរងចាំបងប្អូនសាច់ញាតិមកទទួលយកសព រីឯវត្ថុតាងបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកពញាឮ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online