ព្រឹកមិញ​នេះមាន​ករណី​អគ្គីភ័យមួយបានកេីតឡេីង​ដោយផ្ទុះធុងហ្គា​ស​ស្ថិត​នៅកោះរ៉ុង​ ខេត្តព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ នៅព្រឹកថ្ងៃទី៧ ខែតុលា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៨​និង​១០​ នាទី​ មាន​ករណី​អគ្គីភ័យមួយកេីតឡេីង​ដោយផ្ទុះធុងហ្គាសចេញពីផ្ទះលោក​ ហាប់​ សៀកលី​ ជួលទៅអោយលោក​ ប៊ុន​ ថន​ លក់បាយ ស្ថិតនៅភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ។ ការខូចខាត​ឆេះផ្ទះ០៤ល្វែង​មានដូចខាង​ក្រោម៖

+ ទី១ផ្ទះ​របស់​ឈ្មោះ​​ ហាប់​ សៀកលី​ ត្រូវបានឆេះអស់ពីរល្វែង​ មួយ​ល្វែងឆេះទាំងស្រុង​ និងមួយល្វែងទៀត​ឆេះអស់​១០​ភាគរយ​ ​(ត្រង់ដំបូលផ្ទះ) ដែលមានទំហំ​ ០៥​ x២០​ ម៉ែត្រ​ សាងសង់ដោយ​ ដេីមឬស្សី​ ដំបូលប្រកស័ង្កសី និង​ ស៊ីប្រូ​ ។

+​ ទី២ផ្ទះរបស់​ឈ្មោះ​ ឃួន​ កា​ ត្រូវបានឆេះអស់ពីរល្វែង​មួយល្វែងឆេះអស់៦០​ ភាគរយ​ ផ្នែកខាងជាន់លេី និងមួយល្វែងទៀត​ឆេះអស់១០ភាគរយ​ ដែលមានទំហំ​ ០៥​ x២០​ ម៉ែត្រ​ សាងសង់អំពីឈេី​ ដំបូលប្រកស័ង្កសី និង​ មួយល្វែងទៀតប្រកស៊ីប្រូ​ ផលបះពាល់អស់​ ១០​ ភាគរយ​ (ត្រង់ដំបូលផ្ទះ)​ ។

+​ ករណីខាងលេីនេះបណ្តាលអោយស្ត្រីម្នាក់រងរបួសរលាកភ្លេីងមួយចំហៀងខ្លួន​ មានឈ្មោះ​ ទៅ បឿន ភេទ ស្រី អាយុ ៣៤ ឆ្នាំ កំពុងសម្រាកព្យាបាលនៅផ្ទះ​ ។

+​ ករណីនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ​ បានធ្វេីការ​អន្តរាគមន៍​ជួយពន្លត់មិនអោយ​រាលដាល​ដល់​​កន្លែងផ្សេងទៀតទេ​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online