មនុស្ស២នាក់បានស្លាប់ ២នាក់កំពុងបាត់ខ្លួន និងម្នាក់បានជួយសង្គ្រោះ គ្រាដែលពួកគេចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅឆ្នេរជំទាវម៉ៅ

រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ គិតត្រឹមម៉ោង១៨ និង៣០នាទីយប់ ក្រុមសង្រ្គោះរបស់យើងបានស្រង់មនុស្សបានចំនួន០៣នាក់ក្នុងមាន០១នាក់សង្រ្គោះបាន និង០២នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០២នាក់ទៀតនៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុដែលមិនគួរកើតមាននេះ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ។
សូមជម្រាបជូនថា គិតត្រឹមម៉ោងនេះ ប្រតិបត្តិការនៃការស្វែងរកជនគ្រោះមិនទាន់បញ្ចប់នៅឡើយទេ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online