កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួន ពលករបម្រុងឆ្លងដែនខុសច្បាប់ចំនួន ២៩នាក់

នៅយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង ទទួលទិសម៉ាឡៃ បានទទួលបទបញ្ជាពី ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំ កម្លាំង ១៥នាក់ ល្បាតសហការជាមួយ នគរបាលការពារព្រំដែនគោកលេខ៨១៥ ក៏បានពើបប្រទះពលករចំនួន ២៩នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ នឹងត្រូវបានកម្លាំងល្បាតសហការណ៍ ឃាត់ខ្លួនបានតែម្តង។

ក្រោយឃាត់ខ្លួនបានពលករទាំង ២៩នាក់ ក៏បានធ្វើការសួរនាំ ដើម្បីរកឱ្យឃើញមេខ្យល់អ្នកនាំផ្លូវ។ ក្រោយធ្វើការអប់រំសួរនាំរួចមក កងកម្លាំងក៏បានបញ្ជួនពលករទាំងអស់នោះ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពិសេសពលករដែលបម្រុងឆ្លងដែរទៅធ្វើការនៅប្រទេសថៃ កុំឱ្យចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់៕

ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online